ការថែទាំមនុស្សធំក្នុងគ្រួសារ
ការថែទាំមនុស្សធំក្នុងគ្រួសារ ជួយធ្វើឲ្យមានសុវត្ថិភាព ផ្តល់ការថែទាំតាមផ្ទះសម្រាប់មនុស្សដែលត្រូវការជំនួយបំពេញសកម្មភាពជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការស្លៀកពាក់ ងូតទឹក ទទួលទានអាហារមានប្រយោជន៍ដល់រាងកាយ ដើរ និងធ្វើចលនា ។ យើងនឹងធ្វើការដោយផ្ទាល់ជាមួយអ្នកដែលត្រូវការភាពជ្រោមជ្រែង និងក្រុមផ្តល់ការថែទាំរបស់ពួកគេ ដោយប្រើព័ត៌មានពីអ្នកផ្តល់ការថែទាំសុខភាពរបស់ពួកគេ ដើម្បីបង្កើតនូវផែនការថែទាំតម្រូវតាមបុគ្គលម្នាក់ៗ ។
ការចុះជួបប្រចាំខែពីសំណាក់ RN អ្នកចាត់ចែងការថែទាំ ព្រមទាំងបុគ្គលិកសង្គមកិច្ចសហគមន៍ ដែលផ្តល់ការសម្របសម្រួលសេវាកម្មថែទាំសុខភាព ការទំនាក់ទំនង និងការជ្រោមជ្រែងទាំងឡាយដែលពាក់ព័ន្ធ ។ ផែនការផ្តល់ជូនសេវាកម្មដ៏សកម្មនេះ អាចជួយឲ្យសមាជិក AFC បានចូលរួមក្នុងការធ្វើផែនការ និងការទទួលការថែទាំ ប្រកបដោយភាពសុខស្រួលក្នុងផ្ទះរបស់ពួកគេ ។
តាមរយៈកម្មវិធី ការថែទាំមនុស្សធំក្នុងគ្រួសារ អ្នកនឹងក្លាយជាអ្នកផ្តល់ការថែទាំដល់សមាជិកគ្រួសារ ដែលឈឺដោយសារជម្ងឺអ្វីមួយ គឺមិនថាពួកគេកើតជម្ងឺពិការភាពខួរក្បាល សតិប្រាជ្ញា ឬពិការភាំពរាងកាយឡើយ ដែលបណ្តាលឲ្យពួកគេត្រូវការជំនួយ និងត្រូវការមើលការខុសត្រូវ ដើម្បីចាត់ចែងតម្រូវការជាក់លាក់របស់ពួកគេ ក្នុងពេលរស់នៅក្នុងផ្ទះ ។
Nonotuck Resource Associates, Inc. ធ្វើការសម្របសម្រួលសេវាកម្ម និងធនធាន ដូចជាការមើលថែ ការគ្រប់គ្រងសំណុំរឿង និងការថែទាំព្យាបាល សម្រាប់សមាជិក និងការជ្រោមជ្រែងហិរញ្ញវត្ថុ តាមរយៈការផ្តល់ជូនជាប្រាក់ឧបត្ថម្ភរៀងរាល់ពីរសប្តាហ៍ ដល់សមាជិកគ្រួសារ ដែលជាអ្នកផ្តល់ការថែទាំ ។
មនុស្សដែលត្រូវការជំនួយ អាចរស់នៅជាមួយគ្រួសាររបស់ពួកគេ នៅក្នុងផ្ទះ និងសហគមន៍របស់ខ្លួន ។
សូមទាក់ទងជាមួយ Nonotuck នៅថ្ងៃនេះ ដើម្បីបានដឹងព័ត៌មានថាតើ ការថែទាំមនុស្សធំក្នុងគ្រួសារ អាចជួយជ្រោមជ្រែងគ្រួសាររបស់អ្នកបានដោយវិធីណា ។